លោកខឹមវាសនា ប្រធានបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើការជួបជុំនយោបាយមួយនៅស្រុកត្រាំកក់ខេត្តតាកែវ |
Tuesday, November 20, 2012
សកម្មជននយោបាយត្អូញត្អែរពីការរំខានរបស់អាជ្ញាធរមូលដ្ឋាន
ការជួបជុំនយោបាយមួយនៅក្នុង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានរំខានដោយអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃសៅរ៍ ១១ កុម្ភៈនេះ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន ត តាំងយ៉ាងតឹងសរសៃ ក ជាមួយសមត្ថកិច្ចប៉ូលិសនៅពេលដែល សមត្ថកិច្ចទាំងនោះបានចុះទៅរារាំងពិធីជួបជុំរបស់ខ្លួន។ អ្នកតាមដានសកម្មភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ឃើញមានការថយចុះនៃការ រារាំងសកម្មភាពនយោបាយនៅតាមមូលដ្ឋានប៉ុន្តែ បញ្ហានៅតែកើតមានក្នុងតំបន់ជាច្រើននៅឡើយ។ ជម្លោះយ៉ាងតឹងសរសៃកមួយបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះនៅឯឃុំ ញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តកាកែវ រវាងសកម្មជនគណបក្សនយោបាយមួយជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment